រតនគិរី៖ នៅវេលាម៉ោង ១១:៥០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលំផាត់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ជា សុភ័ក្រ្ត និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានចុះបង្ក្រាបករណីប្រើប្រាស់ រក្សាទុកដោយរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាបនីតិវិធី។