You are currently viewing ថវិកាជាង ២៦ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសព លោកព្រិន្ទបាលឯក អ៊ឹង សីម៉ាណូត

ថវិកាជាង ២៦ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសព លោកព្រិន្ទបាលឯក អ៊ឹង សីម៉ាណូត

កោះកុង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ២៦,៥៧៩,៥០០រៀល (ម្ភៃប្រាំមួយលានប្រាំសែនប្រាំពីម៉ឺនប្រាំបួនពាន់ប្រាំរយរៀលគត់) ជូនដល់គ្រួសារសពលោក ព្រិន្ទបាលឯក អ៊ឹង សីម៉ាណូត ជំនួយការការិយាល័យប្រតិបត្តិការ សេនាធិការដ្ឋានដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ១៨ និង ៣០នាទី។