You are currently viewing ឧត្តមសេនីយ៍ត្រី កែវ សុផល អញ្ជើញបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាននៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី កែវ សុផល អញ្ជើញបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាននៃកងរាជអាវុធហត្ថ

កំពត៖ រសៀលថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានរៀបចំពិធីបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។