ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ស្នើសុំរថយន្តសាម៉ុយរបស់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដើម្បីបញ្ជូនលោក អនុសេនីយ៍ត្រី ង៉ែត ចាន់ណារ៉ុង ជំនួយការ ការិយាល័យបច្ចេកទេស កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលមានជំងឺជាទម្ងន់ ត្រូវបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា នៅរាជធានីភ្នំពេញ។