You are currently viewing កម្លាំងអាវុធហត្ថបានសហការរុះរើរខ្នមសង់ខុសច្បាប់

កម្លាំងអាវុធហត្ថបានសហការរុះរើរខ្នមសង់ខុសច្បាប់

ពោធិ៍សាត់៖ កម្លាំងអាវុធហត្ថសហការជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រចាំនៅស្នាក់ការរវៀង និងស្នាក់ការអូរសោម បានចុះប្រតិបត្តិការល្បាតចំនួន ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៨-២១ ខែមករា ឆ្នាំ២០២១ ទៅតំបន់អូរតាសូរ អូរក្បាលខ្ទីង អូរទីពី បានពិនិត្យឃើញសំណង់ (ផ្ទះ)ខុសច្បាប់និងបានធ្វើកិច្ចសន្យាព្រមព្រាងរុសរើរដោយខ្លួនឯង ចំណែកខ្ទមតូចៗ ក្រុមការងារបានធ្វើការរុះរើរខ្ទម ០១, នៅអូរតាសូរ ក្រោមស្ទឹងថ្មី នៅភ្នំតាគុណ ស្ទឹងថ្មីបានរុះរើខ្ទម ប្រក់ស្លឹកចំនួន ០១, នៅអូរក្បាលខ្ទីង ផ្ចឹកជ្រុំបានរុះខ្ទមប្រកស្បូវ ចំនួន ០២ខ្នង បានដាក់ផ្លាកសញ្ញាហាមកាប់ព្រៃចំនួន ០៦ ផ្លាកសញ្ញា, នៅអូរក្បាលខ្ទីងបានរុះរើរខ្ទមប្រក់ស្បូវចំនួន ០១ ខ្ទមប្រកស្លឹកសំឡាញ ចំនួន០៤ ខ្ទមប្រក់ស័ង្កសី ចំនួន ០៤, នៅអូរតាសូរភូមិផ្ចឹកជ្រុំបានរុះរើរខ្ទមប្រកស្លឹកសំឡាញចំនួន០១, នៅអូរទីពីភូមិប្រម៉ោយបានកិច្ចសន្យាឱ្យ រុះរើរខ្ទមចំនួន ១១ខ្នង បានដាក់ផ្លាកសញ្ញាហាមកាប់ព្រៃ ចំនួនចំនួន ១១ផ្លាកសញ្ញាស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។