កែប៖ ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកែប និងកម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក សៀក អាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកែប បានចុះរៀបចំសណ្តាប់ធ្នាប់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ជួយពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅវិទ្យាល័យចរិយាវង្ស ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប។