You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់​សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់​សហការបង្ក្រាបបទល្មើសព្រៃឈើ

នៅវេលាម៉ោង ១៤ និង៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកក្រគរ ដឹកនាំដោយលោក វរសេនីយ៍ត្រី នៅ សុជាត់ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងអាវុធហត្ថផ្ទៃប្រទេស និងកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុច និងយាមការ(៤៧៣៤៤-៤៩៨២៣) ភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានដកហូតឈើចម្រុះ១៣ដុំ និង៩០សន្លឹក, ផ្លែរណាយន្ត៦ខ្សែ, ម៉ាស៊ីននីសាន់ ១គ្រឿង, ម៉ូទ័របូមទឹក ២គ្រឿង, កងយោងម៉ាស៊ីន២គ្រឿង, អាគុយ២ធុង, ជើងម៉ែត្រ ១គ្រឿង និងកៅឡាក់១គ្រឿង (ម្ចាស់គេចខ្លួន)។
បច្ចុប្បន្នវត្ថុតាងប្រគល់ឲ្យដែនជម្រកសត្វព្រៃឈើតុំចាត់ការបន្ត។