កណ្តាល៖ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញចុះសាកសួរសុខទុក្ខសំណេះសំណាល នាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ជូនដល់គ្រួសារអាវុធហត្ថសម្រាលកូន ចំនួន ២គ្រួសារ៖
១.គ្រួសារលោក អនុសេនីយ៍ឯក ផៃ សុភក្កិ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ទទួលបានថវិកាចំនួន ១,៦១៥,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយ ចំនួន។
២.គ្រួសារលោក អនុសេនីយ៍ត្រី សូ សម្ភស្ស ជំនួយការ មូលដ្ឋានស្រុកកណ្តាលស្ទឹង ទទួលបានថវិកា ១,៥៦៥,០០០រៀល និងគ្រឿង ឧបភោគបរិភោគមួយចំនួនទៀត។