កំពង់ស្ពឺ៖ រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ លោក ជួប វាសនា អតីតមន្ត្រីអាវុធហត្ថចូលនិវត្តន៍ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតខាងក្រោយសាលាបឋមសិក្សាភូមិថ្មី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាមួយគ្នានោះលោក ឧត្តមសេនីយ៍មេបញ្ជាការបានប្រគល់គ្រឿងឧបភោគបរិភោគមានទឹកបរិសុទ្ធ,ទឹកក្រូច,អង្ករ និងថវិកាចំនួន៣០០,០០០រៀលផងដែរ៕