ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាថ្នាក់លើ និងដោយមានការណែនាំ យកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ ក្រៅពីបំពេញភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ កងកម្លាំងកងរាជអាវុធហត្ថទាំងអស់ ខិតខំមើលថែទាំដាំដុះបន្លែធម្មជាតិ ដំណាំហូបផ្លែ និងចិញ្ចឹមសត្វក្នុងអង្គភាពរបស់ខ្លួន ដើម្បីលើកស្ទួយជីវភាពរស់នៅ សម្រួលដល់ការហូបចុកប្រចាំថ្ងៃ កាត់បន្ថយការទិញបន្លែត្រីសាច់ពីខាងក្រៅ ក្នុងដំណាក់ការប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩។