ព្រះសីហនុ៖ ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោក អនុសេនីយ៍ឯក ខាន់ បូរាណ ប្រធានស្នាក់ការសន្តិសុខ៤០១ រួមនឹងលោកស្រី វែក បុប្ផា សមាជិកក្រុមប្រឹក្សាឃុំតានៃ បានចុះចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន០១គ្រួសារ ឈ្មោះ ជ័យ ពួន ភេទស្រី អាយុ ៧៧ឆ្នាំ (ជាស្រ្តីមេម៉ាយ) បច្ចុប្បន្នរស់នៅជាមួយកូនប្រុស នៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
អំណោយទទួលបានមានថវិកាចំនួន ២០០,០០០ រៀល, អង្ករចំនួន ០២បាវតូច, ទឹកត្រី ចំនួន ០២យួរ, ទឹកស៊ីអ៊ីវចំនួន ០២យួរ, ទឹកបរិសុទ្ធចំនួន ០៨យួរ, ត្រីខចំនួន ០២យួរ, ស្ករសចំនួន ០២គីឡូក្រាម, អំបិលចំនួន ០១គីឡូក្រាម, ប៊ីចេងចំនួន ០១គីឡូក្រាម និងមីចំនួន ០១កេស។