កំពង់ឆ្នាំង៖ នៅវេលាម៉ោង ២៣:៣០ នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចស្ពានស្រះអង្កាម ស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ កម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោក វរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះធ្វើការឃាត់ខ្លួនម្ចាស់ និងរថយន្ត ០១ គ្រឿង ម៉ាក Lexus ពណ៌ខ្មៅ ស្លាកលេខ ព្រះស៊ីហនុ 2A- 7015 បើកបរដោយឈ្មោះ រ៉ត ធឿន ភេទប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅភូមិព្រែកឆ្កោក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាប់ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនជើងជ្រូក និងវេចខ្ចប់ដោយគ្មានច្បាប់អនុញ្ញាត។
វត្ថុតាងដកហូតរួមមានរថយន្ត ០១ គ្រឿង, ជើងជ្រូកចំនួន ០៤ កេះ ស្មើនិង ២០០ គីឡូក្រាម, ប្រអប់សោរចំនួន ០១ កេះ, សង្វាក់ចំនួន ០២ កេះ, ទូរស័ព្ទចំនួន ០២គ្រឿង
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងប្រគល់ជូនជំនាញពេទ្យសត្វអនុវត្តនីតិវិធីបន្ត ។