You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បង្ក្រាបល្មើសព្រៃឈើ

កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បង្ក្រាបល្មើសព្រៃឈើ

រតនគិរីៈ វេលាម៉ោង ០៦ និង០០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បានធ្វើការបង្ក្រាបល្មើសព្រៃឈើ ០១លើក ស្ថិតនៅចំណុចភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនម៉ាំ ខេត្តរតនគិរី។

បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយ ចំនួនពីការប្រព្រឹត្តបទល្មើសនេះរួមមានៈ
០១. រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ចំនួន០១គ្រឿង
០២. ឈើលេខ០២ ចំនួន ១០ម៉ែត្រគូប ចំណែកជនសង្ស័យត្រូវ បានរថគេចខ្លួន។

ជនសង្ស័យ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី កំពុងស្វែងរកយកមកផ្តន់ទារទោសតាមផ្លូវច្បាប់ ចំណែកវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថយកមករក្សាទុក និងកសាងសំណុំរឿង ដើម្បីរងចាំខណ្ឌរដ្ឋបាលព្រៃឈើមក ទទួលយក៕
u

uu

uuu