You are currently viewing កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត

បាត់ដំបង៖ នៅវេលាម៉ោង ១៧ និង ៣០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចគល់ស្ពានអូរស្ងួត ភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូតខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានបង្ក្រាបរថយន្តដឹកឈើចំនួន១គ្រឿង និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងវត្ថុតាងដកហូតមានរថយន្ដចំនួន ០១គ្រឿង, ឈើប្រណិតចំនួន ១៦៤ដុំ និងប្រាក់រៀល ៨៤,៥០០៛។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងដើម្បីចាត់ការរតាមនីតិវិធី។