You are currently viewing អាវុធហត្ថខេត្តកែប អនុវត្តវិធានការដាំដុះចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ របស់កងកម្លាំង!

អាវុធហត្ថខេត្តកែប អនុវត្តវិធានការដាំដុះចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ របស់កងកម្លាំង!

កែប៖ អនុវត្តបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប ក្រៅពីការងារស្នូលកម្លាំងអាវុធហត្ថទាំងអស់រួមមាន អាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានក្រុង/ស្រុក បានខិតខំដាំដំណាំចិញ្ចឹមសត្វ និងដាំដំណាំហូបផ្លែ ដើម្បីជួយសម្រូលដោះស្រាយជីវភាពប្រចាំថ្ងៃ និងកាត់បន្ថយការទិញបន្លែត្រីសាច់ពីខាងក្រៅ មានជាតិគីមី ធ្វើអោយប៉ះពល់ដល់សុខភាព។