កំពង់ឆ្នាំងៈ វេលាម៉ោង ០៧ និង៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការបង្ក្រាបល្មើសព្រៃឈើ ០១លើក ស្ថិតនៅចំណុចក្រុងកំពង់ឆ្នាំង។
បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដែលមានឈ្មោះ អឺម សេន ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិដង្កៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ ។
កម្លាំងបានបន្តទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីការប្រព្រឹត្តបទល្មើសនេះរួមមានៈ
០១. រថយន្ត ចំនួន០១គ្រឿង
០២. ឈើប្រភេទក្រញូង៥៩ដុំ ស្មើ៧៤គីឡូ។
ជនសង្ស័យ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កំពុងសាកសួរបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ចំណែកវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថយកមករក្សាទុក និងកសាងសំណុំរឿង ដើម្បីរងចាំខណ្ឌរដ្ឋបាលព្រៃឈើមក ទទួលយក៕