ពោធិ៍សាត់៖ នៅវេលាម៉ោង ៩ និង ៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ទោ ឌុច សម្ផស្ស នាយសេនាធិការ កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអនុគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត បានចុះបង្ក្រាបបទល្មើសកាប់ទន្ទ្រានដីព្រៃរដ្ឋយកធ្វើកម្មសិទ្ធិ នៅចំណុចនិយាមការ (២៥៣៣៦៨៦-១៣៤៣២០៤, ២៥៨៨៥០១-១៣៥១២៤៨, ២៥៧៩៤១៥-១៣៥០៩៧៨) ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរុះរើខ្ទមចំនួន ២, កាប់បំផ្លាញដើមចេក ២៣ដើម, ដើមស្វាយ ២ដើម, ដើមស្វាយចន្ទី ៤ដើម, ដើមស្លា៣ដើម, អំពៅ៤គុម្ព និងបង្គោលរបង៣៥ដើម។
បច្ចុប្បន្នជនសង្ស័យប្រគល់ឲ្យមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ចាត់ការបន្ត។