ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ បានដឹកនាំក្រុមការងារអញ្ជើញចុះសាកសួរសុខទុក្ខ លោក អនុសេនីយ៍ឯក ទូច សត់ សមាជិកអាវុធហត្ថខណ្ឌដូនពេញ ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។
ក្នុងឱកាសនោះដែរក្រុមការងារបាននាំយកថវិកាចំនួន ២,០៥០,០០០រៀល, ទឹកបរិសុទ្ធ ភេសជ្ជៈ៤កេះ, ទឹកដោះគោឆៅ ៤យួរ, មី១កេះ, ជែលលាងដៃ ៥ដប, ម៉ាស ១ ប្រអប់ ជាអំណោយសួរសុខទុក្ខក្នុងការសម្រាកព្យាបាលផងដែរ៕