You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំសប្តាហ៍ទី ០៤ ខែមករា ឆ្នាំ២០២១

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំសប្តាហ៍ទី ០៤ ខែមករា ឆ្នាំ២០២១

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី ០៤ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកវិទ្យាស្ថាន នាយកមជ្ឈមណ្ឌល នាយការិយាល័យ វរអន្តរាគមន៍ដែលមានការពាក់ព័ន្ធនៅក្នុងផែនការ។ កិច្ចប្រជុំនេះបានភ្ជាប់ប្រព័ន្ធ Video Conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថទាំង ២៥រាជធានីខេត្ត។
ខ្លឹមសារប្រជុំរួមមាន៖
១. ស្តាប់របាយការណ៍របស់ជំនាញនីមួយៗ
២. ត្រួតពិនិត្យផែនការ លេខ០១/២០២១ផ.ក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ។
៣. ត្រួតពិនិត្យផែនការ លេខ៤០/២០២០ផ.ក ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការអនុវត្តដីការតុលាការ។
៤. ការងារត្រៀមរៀបចំសម្រាប់ចូលរួមសហការក្នុងកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាពកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ នៅព្រះរាជាណាចក្រកម្ពុជា។
៥. ការងារត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍ វាយតម្លៃលទ្ធផលការងារកំណែទម្រង់ការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថឆ្នាំ២០២០ និងលើកទិសដៅផែនការសម្មភាពការងារឆ្នាំ២០២១។