ភ្នំពេញ៖ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីបំពាក់ឋានន្តរសក្តិជូននាយទាហាន នៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ញឹម សីលា ស្នងការ ស្នងការដ្ឋាន ផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់ លោក ឧត្ដមសេនីយ៍ ស្នងការង លោកវរសេនីយ៍ នាយ នាយរងការិយាល័យ និងនាយ នាយរងអាវុធជារូបច្រើនទៀត។