កំពង់ស្ពឺ៖ រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសុវត្ថិភាព និងផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងការពារជាតិ។ ក្នុងពិធីនេះមានការរអញ្ជើញចូលរួម ពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន ឣនុប្រធានមន្ទីរ នាយការិយាល័យជំនាញ មេបញ្ជាការមូលដ្ឋាន កងរាជឣាវុធហត្ថក្រុង/ស្រុក , ប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។