ព្រៃវែង៖ នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី២៦ មករា ឆ្នាំ២០២១ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងវត្តស្នាយពល ស្ថិតនៅភូមិស្នាយពល ឃុំរកា ស្រុកពារាំងខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់, ទូរស័ព្ទដៃចំនួន ០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង បន្ទាប់ពីស្តាប់ចម្លើយជនសង្ស័យខាងលើ នៅវេលាម៉ោង ២០ និង ០០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ កម្លាំងបានឃាត់ជនសង្ស័យម្នាក់ទៀតនៅចំណុចភូមិរាប ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លា ចំនួន ០៦កញ្ចប់, ទូរស័ព្ទចំនួន ០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តនីតិវិធី។