ស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១នេះ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ មានរៀបចំពិធីក្រុងពាលីសាងសង់អគាររដ្ឋបាល របស់មូល ដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ ដែលមានទំហំ ២៤មx៩ម ស្ថិតនៅភូមិរោទិ៍ ឃុំញ័រ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀ ។ ពិធីនេះក្រោមអធិបតីភាព ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង។ ដោយមានការអញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តមក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្ត ប្រធាន សាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត លោកស្នងការរង នគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង តំណាងសាខាគយ និងរដ្ឋាករ ខេត្ត តំណាងសាខាពន្ធដារខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក មន្រ្តីរាជការក្នុងស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបីជាច្រើនរូបទៀតផងដែរ។