You are currently viewing កម្លាំងអាវុធហត្ថ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង ៩ និង ៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកតាលោសែនជ័យ ដឹកនាំដោយលោក អនុសេនីយ៍ឯក ញ៉ែម ស៊ីថា មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកតាលោសែនជ័យ សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយ លោក វ៉ែន សាវន ប្រធានសហគមន៍ព្រៃកន្ទួត បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងស្តុក ភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយបានដកហូតសំបកកាណូតស្មាច់គ្មានម៉ាស៊ីន១គ្រឿង, សាយឺនស្បៃមុង២គ្រឿង, សាច់ស្បៃមុងប្រវែង ២១៥ម៉ែត្រ និងបង្គោល ៤០ដើម (ម្ចាស់គេចខ្លួន)។
បច្ចុប្បន្នវត្ថុតាងត្រូវបានកាប់បំផ្លាញចោលនៅហ្នឹងកន្លែង។