កោះកុងៈ សំរាប់ការចូលរួមចែករំលែក គឺជាវប្បធម៌របស់កងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ ជាក់ស្តែង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង បាននាំយក ថវិកាចំនួន ២១ម៉ឺនរៀល និងសម្ភារៈមួយចំនួន ទៅសួរសុខទុក្ខ លោក
វរសេនីយ៍ទោ ស៊ីសុវត្ថិ ភីយ៉ារ៉ាវង្ស មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យខេត្តកោះកុង។
