ព្រៃវែង៖ រសៀលថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកកម្ពុជា លីគ២ ឆ្នាំ២០២០ យុវជនអាយុក្រោម ២១ឆ្នាំវគ្គផ្តាច់ព្រ័ត្រ រវាងក្រុមសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង (ឯកសណ្ឋានពណ៌ខៀវ) និង សមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ (ឯកសណ្ឋានពណ៌ក្រហម) ការប្រកួតនេះធ្វើឡើងនៅកីឡដ្ឋាន ខេត្តព្រៃវែង។