ព្រះវិហារ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារថ្មីស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ព្រឹកថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានប្រារព្ធពីធីបិទវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ និងជំនាញវិជ្ជាជីវកងរាជអាវុធហត្ថ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រចាំឆមាសទី១ ឆ្នាំ២០២១។ ពិធីនេះក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ អភិបាលរងខេត្ត ប្រធានស្ថាប័ន អង្គភាពជុំវិញខេត្ត លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ និង សិក្ខាកាមជាច្រើននាក់ទៀតផងដែរ៕