សៀមរាបៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ០១លើក ដោយឃាត់ខ្លួនបានមនុស្សចំនួន០៨នាក់ នៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
បើតាមប្រភពពត៌មានពីមន្រ្តីកងរាជអាវុធហត្ថ បានឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ ខ្លួនជនសង្ស័យនេះ កម្លាំងកងរាជអាវុធហត្ថបានធ្វើការ តាមដានស្រាវជ្រាវជាយូរមកហើយនូវ សកម្មភាពរបស់ជនសង្ស័យ។ បន្ថែមពីនោះ កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១.ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០៤កញ្ចប់ ដែលមានទម្ងន់ស្មើ ០.៨៨ក្រាម
០២. ទូរស័ព្ទ ចំនួន០៩គ្រឿង
០៣. កាបូប ចំនួន០១។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕