You are currently viewing អាវុធហត្ថខេត្តបាត់ដំបង សហការបង្ក្រាបករណីគ្រឿងញៀន

អាវុធហត្ថខេត្តបាត់ដំបង សហការបង្ក្រាបករណីគ្រឿងញៀន

បាត់ដំបង៖ នៅវេលាម៉ោង ២៣ និង ០០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមោងឬស្សី សហការជាមួយកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក វរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យជួញដូរមនុស្ស បានចុះដល់ចំណុចបន្ទប់ជួលលេខ ០៩ ភូមិតាតុក២ ឃុំមោង ស្រុកមោងឬស្សី នឹងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ ទាយ យេ ភេទប្រុសអាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង និងបានចាប់យកវត្ថុតាង ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក ចំនួន ០៤កញ្ចប់, ទូរស័ព្ទដៃ ចំនួន ០២គ្រឿង។ ដោយមូលហេតុ ជនសង្ស័យបាននាំជនរងគ្រោះឈ្មោះ លឹប ស្រីលីង ភេទស្រីអាយុ ១៦ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីរថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៩ និង ៣០នាទី ជាប់ពាក់ព័ន្ធពីបទនាំយកអនីតិជនចាក់ចេញដោយមិនស្របច្បាប់។

ជនសង្ស័យនិងជនរងគ្រោះព្រមទាំងវត្ថុតាង បានប្រគល់ឱ្យទៅកងរាជអាវុធហត្ថ ខេត្តបន្ទាយជ័យ ចាត់ការតាមនីតិវិធី។