ឧត្តរមានជ័យ៖ រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ធូ ភុំ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាននាំយកថវិកាមូលនិធិអតីតមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៥លានរៀល ប្រគល់ជូនក្រុមគ្រួសារសពនិវត្តន៍ជន លោក អនុសេនីយ៍ត្រី ញេប ហ៊ុន អតីតសមាជិក កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅគេហដ្ឋាន ភូមិឈូកសរ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។