បាត់ដំបង៖ នៅវេលាម៉ោង ២២ និង ០០ នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចប្រឡាយឡូរ៉ង់ស្ថិតនៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហឹង្សាដោយចេតនាបង្ករដោយជនមិនស្គាល់សាវតាចំនួន ០១ក្រុម ជិះម៉ូតូ ០៣គ្រឿង និងមានដាវសាំម៉ូរ៉ៃ ០២ដើម បានកាប់ទៅលើជនរងគ្រោះ ១ដាវបណ្ដាលឱ្យរបួសដៃម្ខាង ហើយជិះម៉ូតូគេចខ្លួនបាត់។ និងយោងពាក្យបណ្តឹងជនរងគ្រោះនៅវេលាម៉ោង ១៤ និង ០០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបានចុះឃាត់ខ្លួនជនសង្ស័យ០២នាក់។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី។