តាកែវ៖ នៅវេលាម៉ោង១៦ និង ៥០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាទី ដឹកនាំ ដោយ លោក អនុសេនីយ៍ត្រី ហួត វឿន នាយការិយាល័យស្ដីទី ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមសថ្លាចំនួន ១៧កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង, ដាវដែក ០១ដើមសម្ភារៈសេពថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ។