បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងលេខ០២ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ របស់ដើមបណ្ដឹងចំនួន ៣នាក់ លើករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្សាររាត្រី ស្ថិតក្នុងភូមិ/សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ និងកំពុងស្រាវជ្រាវរកបក្សពួកបន្តទៀត។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យ ទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។