You are currently viewing ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញចុះសាកសួសសុខទុក្ខមន្ត្រីក្រោមឱវាទទើបនឹងសម្រាលកូន

ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញចុះសាកសួសសុខទុក្ខមន្ត្រីក្រោមឱវាទទើបនឹងសម្រាលកូន

ព្រះវិហារ៖ ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំកម្លាំងក្រោមឱវាទ នាំយកថវិកាចំនួន៥០០.០០០រៀល ទឹកផ្លែឈើ០១កេស ទឹកបរិសុទ្ធ០១កេស និងទឹកដោះគោឆៅ០២យួរ ចុះសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ត្រី កូវ គា ជំនួយការ ការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលលោកស្រីទើបនឹងសម្រាលកូន កំពុងសម្រាកនៅគេហដ្ឋាន ស្ថិតនៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។