បន្ទាយមានជ័យ៖ ព្រឹកថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាត់តាំងលោក ឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង ជានាយសេនាធិការ បានដឹកនាំកម្លាំងមកពីបណ្ដាមូលដ្ឋានក្រុង-ស្រុក ទាំង៩ និងកម្លាំងអាវុធហត្ថខេត្ត និងគ្រូជំនាញបើកទូកម៉ានស៊ីន ដើម្បីហ្វឹកហាត់អំពីការបើកបរទូកម៉ាស៊ីនដើម្បីត្រៀមការងារសង្គ្រោះដោយគ្រោះមហន្តរាយដោយធម្មជាតិ (ទឹកជំនន់) នៅចំណុចដងស្ទឹងទឹកថ្លា ក្រោយសកលវិទ្យាល័យមានជ័យ ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។