ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសេសាន បានធ្វើពិធីក្រុងពាលីសាងសង់អគាររដ្ឋបាលថ្មី និងធ្វើរបងព័ទ្ធជុំ។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អភិបាលរងខេត្តស្ទឹងត្រែង ឯកឧត្តម សមាជិកក្រុប្រឹក្សាខេត្ត លោក ឧត្តមសេនីយ៍ត្រី ស្នងការរង នគរបាលខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកសេសាន ភ្ញៀវកិត្តិយស និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។