You are currently viewing មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ និងគោលការណ៍សំខាន់ៗ

មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ និងគោលការណ៍សំខាន់ៗ

បន្ទាយមានជ័យៈ ដោយបានទទួលបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ លោកវរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦
បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ និងគោលការណ៍សំខាន់ៗរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង
នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់ នាយអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ ក្នុងកិច្ចប្រជុំនោះដែរ លោកវរសេនីយ៍ត្រី បានផ្សព្វផ្សាយខ្លឹមសារសំខាន់ៗទាំង០៩ចំណុច សម្រាប់ការអនុវត្តន៍តួនាទី និងភារ:កិច្ច របស់កងរាជអាវុធហត្ថ រួមមាន ៖
០១/ ចំពោះកម្លាំងអាវុធហត្ថ ណា ដែលប្រើប្រាស់គ្រឿងញៀន ត្រូវលុបឈ្មោះចោល ពី ជួរអាវុធហត្ថ
០២/ ត្រួតពិនិត្យកម្លាំងអាវុធហត្ថណាដែលអនុវត្តន៍ខុសច្បាប់
០៣/ ត្រួតពិនិត្យកម្លាំងអាវុធហត្ថណា ដែលបាត់មុខយូរ ត្រូវលុបឈ្មោះចោល ពីជួរកងរាជអាវុធហត្ថ
០៤/ អនុវត្តច្បាប់តឹងរឹងចំពោះ កម្លាំងអាវុធហត្ថណា ដែលយកតួនាទី ទៅកាងខុសច្បាប់ ឬប្រព្រឹតអំពើពុករលួយ
០៥/ ធ្វើការអប់រំចំពោះ កម្លាំងអាវុធហត្ថណា ដែលប្រើបណ្ដាញសង្គម facebook មិនត្រឹមត្រូវ ត្រូវតម្រង់ទិស
០៦/ កាប្រើប្រាស់ស្លាកលេខកងទ័ព ត្រូបង់ពន្ធជូនរដ្ឋ
០៧/ គ្រប់គ្រងកម្លាំងអាវុធហត្ថដែលដើរហើសេរី ចពោះការឈប់សម្រាកត្រូវសុំច្បាប់ជាលាយលក្ខណ៍អក្សរតាមឋានានុក្រម។
០៨/ យើងជាមន្រ្តីអនុវត្តច្បាប់ ត្រូវគោរពច្បាប់ចរាចរណ៍
០៩/ ណែនាំកម្លាំងអាវុធហត្ថគ្រប់រូបមិនត្រូវឆ្លើយឆ្លងព័ត៍មាន ក្រៅពីអ្នកនាំពាក្យរបស់ អហផទ ។
លោកមេបញ្ជាការក្រុង បានដាក់វិធានការ ដល់កម្លាំងអាវុធហត្ថគ្រប់ ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
f1

f2

f3

f4