ភ្នំពេញ៖ រសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែមករា ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១។ កិច្ចប្រជុំនេះបានភ្ជាប់តាមរយៈប្រព័ន្ធ Video Conference ទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថទូទាំង២៥ រាជធានី/ខេត្តផងដែរ។
ខ្លឹមសារប្រជុំមានៈ
១.ផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែមករា ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១។
២.ផ្សព្វផ្សាយវេនប្រចាំបញ្ជាប្រចាំខែកុម្ភៈ ឆ្នាំ២០២១។
៣.ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១/២០២១សណន ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម។
៤.ត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សម្រាប់កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១។
៥.ត្រួតពិនិត្យចុងក្រោយ ការងារប្រជុំត្រួតពិនិត្យសភាពការណ៍ វាយតម្លៃលទ្ធផលការងារកំណែទម្រង់ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថឆ្នាំ២០២០ និងលើកទិសដៅផែនការកម្មវិធីសម្មភាពកងរាជអាវុធហត្ថឆ្នាំ២០២១។