នៅថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកភួយ និងមី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់សិក្ខាកាមវគ្គបណ្ដុះបណ្ដាលនាយទាហានរងជំនាន់ទី៤៤ ដែលកំពុងហ្វឹកហាត់ ឆ័ត្រយោង ជំនាន់៣០នៅ បញ្ជាការដ្ឋាន ទ័ពពិសេសឆ័ត្រយោង៩១១ ក្នុងពិធីនេះមានការចូលរួមពីនាយករង មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ មន្ទីរហ្វឹកហ្វឺន និងអង្គភាពចំណុះមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំរីរាយ)។