You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ គោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសខួបកំណើត ជន្មាយុគម្រប់៧៦ឆ្នាំ ឈានចូល ៧៧ឆ្នាំ

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ គោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសខួបកំណើត ជន្មាយុគម្រប់៧៦ឆ្នាំ ឈានចូល ៧៧ឆ្នាំ

សូមបួងសួងដល់វត្ថុសក្តិសិទ្ធិ តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏នក្ខត្តឫក្ស ចម្រើនជន្មាយុគម្រប់ ៧៦ឆ្នាំ ឈានចូល ៧៧ឆ្នាំ។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះសូម សម្តេចវិបុលសេនាភក្តី ទទួលបាន នូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំព្រឹទ្ធសភាឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត។

យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយប្រោះព្រំ សព្ទសាធុការពរជ័យ គ្រប់ប្រការ ជូនចំពោះ សម្តេច វិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរ និងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

សូមគោរពជូនពរពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់