តាកែវៈ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិត្រពាំងវែង ឃុំបឹងក្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង បានធ្វើការបង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនចំនួន០១លើក ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ផងដែរ។
បើតាមប្រភពពត៌មានពីមន្រ្តីកងរាជអាវុធហត្ថ បានឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ ខ្លួនជនសង្ស័យនេះ កម្លាំងកងរាជអាវុធហត្ថបានទទួលការសហការពីការផ្តល់ដំណឹងរបស់ ប្រជាពលរដ្ឋ ថានៅចំណុចកើតហេតុខាងលើមានយុវជន០២នាក់ កំពុងចែកចាយនូវសារធាតុញៀន។ បន្ថែមពីនោះ កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១.ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១៦កញ្ចប់ ដែលមានទម្ងន់ស្មើ ១៧.២០ក្រាម
០២. ទូរស័ព្ទ ចំនួន០៣គ្រឿង
០៣. ម៉ូតូ ចំនួន០២គ្រឿង
០៤. អត្តសញ្ញាណប័ណ្ណចំនួន០១
០៥. ប័ណ្ណបើកបរ ចំនួន០១
០៦. ដាវដែក ចំនួន០២ដើម
០៧. កាតគ្រី ម៉ូតូ ចំនួន០២ និងសំភារះ វិចខ្ចប់គ្រឿងញៀន មួយចំនួន។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីសាកសួរបក្ខពួកបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕