ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ខៀវ សាម៉េត នាយខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជេីញជូនពរលោកវរសេនីយ៍ឯកពិសេស Li Jing feng(លី ជីញ ង្វៀង) អនុព័ន្ធយោធាចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាឱកាសទទួលអំណរឆ្នាំថ្មី ប្រពៃណីចិន ជូនចំពោះថ្នាក់ដឹកនាំ ស្ថានទូត អនុព័ន្ធយោធា សូមមានសុខភាពល្អ កម្លាំងខ្លាំងខ្លា ប្រាជ្ញាឈ្លាសវៃ សម្រេចបានភារកិច្ចថ្មីៗថែមទៀត ជាពិសេសសូមឲ្យ ចំណងមិត្តភាព កម្ពុជា-ចិន មានភាពរីកចំរើន និងអភិវឌ្ឍន៍ កាន់តែខ្លាំងថែមទៀត!