ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ ទោ ខៀវ សាម៉េត នាយខុទ្ទកាល័យកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញជូនពរ លោក វរសេនីយ៍ឯកពិសេស ង្វៀង តាន់ជីញ អនុព័ន្ធយោធាវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា នាឱកាសទទួលអំណរឆ្នាំថ្មី ប្រពៃណីវៀតណាម។