You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញបំពាក់ឋានន្តរសក្តិជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញបំពាក់ឋានន្តរសក្តិជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក។ ឆ្លៀតក្នុងឱកាសនោះលោក ឧត្តមសេនីយ៍មេបញ្ជាការ បានធ្វើការផ្ដាំផ្ញើដល់ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវផ្សព្វផ្សាយដល់កម្លាំងក្រោមឱវាទឱ្យយកចិត្តទុកដាក់លើពលករចំណាកស្រុកមកពីប្រទេសថៃឱ្យចូលធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់បំផុត និងបានផ្ដាំផ្ញើបន្ថែមទៅគ្រប់បណ្ដាមូលដ្ឋានក្រុង/ស្រុក ឱ្យធ្វើផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងសង្រ្គោះឧបទ្ទវហេតុផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខនេះផងដែរ៕