ស្ទឹងត្រែងៈ វេលាម៉ោង០៩ និង០០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការបំបែកសំណុំរឿងករណីឃាតកម្ម ដោយគិតទុកជាមុន ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ស្ថិតនៅចំណុច ភូមិសាស្ត្រវារីអគ្គីសនី សេសានក្រោម២ ភូមិស្រែគថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង។
បើតាមសំដីមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានប្រាប់ភ្នាក់ងារ GRK News ថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថនោះមានឈ្មោះ ៈ
០១. វិន ដា ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិកន្តួត ស្រុកចិត្តបូរី ខេត្តក្រចេះ
០២. ធឿន ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ បន្ថែមពីនោះកម្លាំងបានបន្តអោយដឹងថា ឃាតករទាំង២នាក់នេះ បានមកស៊ីឈ្នួលអារឈើ និងរសនៅភូមិឃុំ កើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់នោះ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងធ្វើការសាកសួរបន្ត និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។