ឧត្តរមានជ័យ៖ ថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ លោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង ជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានបើកចែកម៉ាស់ ដែលជាអំណោយរបស់ ឯកឧត្ដម ប៉ែន កុសល្យ និងលោកជំទាវ ដល់នាយទាហាន នាយទាហានរង សរុប ៥៥នាក់ ក្នុងម្នាក់ទទួលបានម៉ាស់ ៥ ដោយលែកនៅតាមមូលដ្ឋានក្រុង ស្រុក ទាំង ៥ បានធ្វើពិធីចែកម៉ាស់ ដល់នាយទាហាន នាយទាហានរង គ្រប់ៗគ្នាផងដែរ។