កំពង់ស្ពឺៈ កូនចំនួនជាង១៥០០ដើម ត្រូវបានផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការនាំយកទៅដាំចំនួន០២ កន្លែងផ្សេងគ្នានៅក្នុងស្រុកគងពិសី ។ កូនឈើទាំងអស់ដឹកនាំដាំដោយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
ដោយអនុវត្តតាមបទបញ្ជា របស់លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី ០៩ខែសីហា ឆ្នាំ២០១៦ កូនឈើជាង១៥០០ដើមមាន ឈើបេង ឈើទាល ឈើក្រញូង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ នាំយកទៅដាំនៅទំនប់អង្គកិប ឃុំព្រៈនិពាន្ត ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងមួយចំនួនបាននាំ ទៅដាំជុំវិញទីតាំងមាត់បឹងស្រង់ ស្ថិតភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។