ព្រះសីហនុ៖ ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាង លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំសហការី អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត មានគ្រឿងឧបភោគ បរិភោគមួយចំនួន ឧបត្ថម្ភជូនលោក ហ៊ឹម ពូ អតីតមន្រ្តីកងរាជអាវុធហត្ថខេត្តព្រះសីហនុ (ចូលនិវត្តន៍) ជាសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ ដែលបច្ចុប្បន្នមានជំងឺជាទម្ងន់ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
អំណោយទទួលបានមានថវិកា ចំនួន ៦,៥០០,០០០រៀល, អង្ករចំនួន ០២បាវ ស្មើនឹង៥០គីឡូក្រាម, មីចំនួន ០២កេស, ទឹកបរិសុទ្ធ ចំនួន ០២កេស, ទឹកត្រី ចំនួន ០២យួរ, ទឹកស៊ីអ៊ីវ ចំនួន ០២យួរ, ត្រីខ ចំនួន ០២យួរ និងម៉ាស់ ចំនួន ០២ប្រអប់។