ប៉ៃលិន៖ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅវេលាម៉ោង ២២ និង ០០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តដឹកនាំដោយ លោក វរសេនីយ៍ត្រី ស្រី ម៉ន បានចុះបង្រ្កាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លូន ជនសង្ស័យចំនួន ២នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន២២ កញ្ចប់, ថង់សម្រាប់ច្រកលក់ថ្នាំញៀនមួយចំនួន, ជញ្ជីងចំនួន១ គ្រឿង, ប្រាក់រៀលចំនួន៥២,០០០៛ និង ១ដុល្លារ។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាបនីតិវិធី។