You are currently viewing អាវុធហត្ថខេត្តរតនគិរី ជួយដឹកជញ្ជូនប្រជាពលរដ្ឋទៅមន្ទែរពេទ្យ

អាវុធហត្ថខេត្តរតនគិរី ជួយដឹកជញ្ជូនប្រជាពលរដ្ឋទៅមន្ទែរពេទ្យ

រតនគិរី៖ នៅថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានចុះជួយដឹកអ្នកជំងឺម្នាក់ស្ថិតនៅភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបរកែវ។

អ្នកជំងឺឈ្មោះ សេវ វ៉ា ភេទប្រុស អាយុ ៤២ឆ្នំា ជនជាតិច្រាយ ទីលំនៅ បច្ចុប្បន្នរស់នៅភូមិឃុំខាងលើ។

មូលហេតុអ្នកជំងឺមានអាការៈចុកពោះខ្លាំងពីព្រោះគាត់បានផឹកសាំងដើម្បីទម្លាក់តេនញ៉ា។